ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួតលោកគ្រូបង្វឹក Ashley Westwood របស់ចិន ហុងកុង បាននិយាយថា “យើងមិនអាចមើលស្រាលការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា បាននោះទេ យើងនឹងខិតខំប្រឹងប្រែងឱ្យឈ្នះគ្រប់ការប្រកួត ហើយការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា គឺជាឱកាសដ៏ល្អមួយដើម្បីកែលម្អទម្រង់លេងរបស់កីឡាករហុងកុង។
សូមជម្រាបថា ក្រុមម្ចាស់ផ្ទះចិន ហុងកុងនឹងត្រូវតតាំងជាមួយ ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ(FIFA day) នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វេលាម៉ោង ៧:០០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Hong Kong ដោយមានការផ្សាយផ្ទាល់នៅទូរទស្សន៍ BTV ផងដែរ៕

