ត្រាំ ព្រមានហាម៉ាស រឿងមិនព្រមទទួលយកបទឈប់បាញ់ថា ប្រយ័ត្នត្រូវធ្ងន់ជាងនេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមក្រុមហាម៉ាស  ប្រឆាំងនឹងការបដិសេធសំណើបទឈប់បាញ់ថ្មីដែលគាំទ្រដោយអាមេរិក ដោយបញ្ជាក់ថា ជំហររបស់ក្រុមសកម្មប្រយុទ្ធ នឹងកាន់តែយ៉ាប់យ៉ឺន ប្រសិនបើខ្លួនបដិសេធមិនទទួលយកកិច្ចព្រមព្រៀង ដែលយល់ព្រមរួចហើយពីអ៊ីស្រាអែល។

ការព្រមាននេះ កើតឡើង កាលពីថ្ងៃអង្គារតាមរយៈការបង្ហោះរបស់លោក ត្រាំ ដែលលោក ពណ៌នាថាជា កិច្ចប្រជុំប្រើប្រាស់ពេលដ៏យូរ និងប្រកបដោយផលិតភាពរវាងមន្ត្រីអាមេរិក និងអ៊ីស្រាអែល។

លោក បានបន្ថែមថា អ៊ីស្រាអែល យល់ព្រមលើលក្ខខណ្ឌចាំបាច់ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៦០ ថ្ងៃ ហើយលោក បានអរគុណអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការនេះ។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេជឿថានឹងរួមបញ្ចូលការផ្អាកបណ្តោះអាសន្ននៃអរិភាពនៅក្នុងតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងបើកជំហរមនុស្សធម៌កាន់តែទូលំទូលាយ។ អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ត្រូវបានគេរំពឹងថា នឹងបង្ហាញកិច្ចព្រមព្រៀងនេះ ដល់ថ្នាក់ដឹកនាំក្រុមហាម៉ាស់ នៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment