Netanyahu៖ អ៊ីស្រាអែល​ ចាំ​ទទួល​ចំណាប់ខ្មាំង​ទាំងអស់​​ពី​​ហាម៉ាស ២៤ម៉ោង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល ត្រៀមខ្លួនជាស្រេចដើម្បីទទួលចំណាប់ខ្មាំងទាំងអស់ដែលស្ថិតក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធហ្គាហ្សា។

នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងក្នុងអំឡុងពេលសន្ទនាជាមួយអ្នកសម្របសម្រួលឈ្លើយសឹកលោក Gal Hirsch ថា អ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេចសម្រាប់ការទទួលនូវចំណាប់ខ្មាំងទាំងអស់ភា្លមៗ។

ការិយាល័យរបស់លោក Netanyahu បានកត់សម្គាល់បែបនេះ បន្ទាប់ពីរបាយការណ៍របស់ The Wall Street Journal ដែលថាក្រុមហាម៉ាស ផ្ទេរចំណាប់ខ្មាំង ២០នាក់ដំបូង កាលពីថ្ងៃអាទិត្យ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ចំណាប់ខ្មាំងទាំងអស់ត្រូវបានគេរំពឹងថានឹងត្រូវដោះលែងមុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump មកដល់អ៊ីស្រាអែល នៅថ្ងៃទី ១៣ ខែតុលានេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានអនុម័តផែនការសន្តិភាពនៅហ្គាហ្សា កាលពីសប្ដាហ៍មុន ដែលផ្ដោតសំខាន់លើការដោះលែងចំណាប់ខ្មាំង៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment