អាមេរិក បញ្ជូនបេសកជនពិសេសៗទៅហ្គាហ្សា ដើម្បីតាមដានបទឈប់បាញ់

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បាននិយាយថា មេបញ្ជាការកងបញ្ជាការកណ្តាលអាមេរិក លោក Admiral Brad Cooper ដែលជាកូនប្រសាររបស់លោកប្រធានាធិបតីអាមេរិក Jared Kushner ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា គោលដៅដើម្បីពិនិត្យមើលការអនុលោមរបស់អ៊ីស្រាអែលជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់។

លោក Witkoff បានលើកឡើងថា លោកឧត្តមនាវីឯក Cooper និងលោក Jared Kushner រួមទាំងខ្ញុំបានធ្វើដំណើរទៅហ្គាហ្សា ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ជុំវិញការអនុម័តរបស់អ៊ីស្រាអែលនៃផែនការសន្តិភាពសម្រាប់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀង។

លោក បានបន្ថែមថា ផែនការសន្តិភាពគឺសំដៅដល់ផ្នែកសន្តិសុខ ជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ។

គួរបញ្ជាក់ថា យោធាអ៊ីស្រាអែល បានប្រកាស កាលពីថ្ងៃទី ១០ ខែតុលាថា កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅហ្គាហ្សាចូលជាធរមាន ចាប់ពីម៉ោង ៩ និង ០០ នាទីព្រឹក៕

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment