ដោយសារមានភ្លៀងខ្លាំង បានធ្វើអោយឧទ្យានសហស្សវត្សរ៍កាកបាទក្រហមមានដក់ទឹកដែលអាចងាយធ្វើឱ្យដើមឈើងាប់ ឬដួលរលំ។ ដោយមើលឃើញពីស្ថានភាពបែបនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងបានធ្វើការស្តារសម្អាតប្រព័ន្ធលូរចាស់ចំនួន១ខ្សែ និងជីកប្រឡាយរំដោះទឹកថ្មីចំនួន២ខ្សែដោយដាក់លូបន្ថែមទៀតដែលស្ថិតនៅខាងត្បូងកសិន្ធុអង្គរវត្ត ចន្លោះវិថីព្រះសីហនុ និងស្ទឹងសៀមរាប៕




