ទស្សនីយភាពស្រស់ត្រកាលនៃប្រាសាទតាទួត នារដូវវស្សា

ប្រាសាទតាទួត ជាក្រុមប្រាសាទព្រះពិធូរ ស្ថិតនៅក្នុងក្រុងអង្គរធំ លាក់ខ្លួនបង្អួតសម្រស់នៅក្នុងព្រៃយ៉ាងស្ងប់ស្ងាត់។ នៅពេលភ្ញៀវទេសចរ ចូលមកទស្សនា មានអារម្មណ៍ស្រស់ស្រាយជាមួយធម្មជាតិ បំបាត់អស់ទុក្ខកង្វល់នានា។ ត្បិតទីតាំងនេះ កម្រមានទេសចរចូលទៅដល់ណាស់។

ប្រាសាទតាទួតត្រូវបានកសាងនៅដើមសតវត្សរ៍ទី១២ ដែលសង់ពីថ្មភក់លើខឿនពីរជាន់ និងមានទ្វារចូលពីគ្រប់ទិសទាំងបួន។ ប្រាសាទតាទួត គឺជាប្រាសាទ១ក្នុងចំណោមប្រាសាទទាំង៥ នៃក្រុមប្រាសាទព្រះពិធូរ ស្ថិតក្នុងក្រុងអង្គរធំ៕

Written by 

Related posts

Leave a Comment