បាក់អណ្តូងរ៉ែមាសនៅអាហ្វហ្គានីស្ថាន សម្លាប់កម្មករ ២នាក់        

កម្មករ ២ នាក់បាត់បង់ជីវិត ខណៈផ្លូវរូងក្រោមដីនៃអណ្តូងរ៉ែមាស បានបាក់រលំនៅក្នុងខេត្ត Badakhshan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ។

យោងតាមមន្ត្រីអ្នកនាំពាក្យប៉ូលិស លោក Ehsanullah Kamgar បានឱ្យដឹងថា អណ្តូងរ៉ែ បាក់ស្រុត ស្របពេលកម្មករកំពុងធ្វើការដូចធម្មតា ខណៈរបាយការណ៍បញ្ជាក់ថា មានកម្មករ ២ នាក់ ស្លាប់នៅក្នុងហេតុការណ៍នេះ។  

កន្លងមក ក៏ធ្លាប់មានឧបទ្ទវហេតុស្រដៀងគ្នានេះ បានឆក់យកជីវិតកម្មកររ៉ែមាស ២ នាក់ និងម្នាក់ទៀតរងរបួសនៅក្នុងស្រុក Raghistan នៃខេត្ត Badakhshan កាលពីខែកក្កដា ឆ្នាំនេះ ផងដែរ។

គួរបញ្ជាក់ថា ដោយសារតែការជីកយករ៉ែមិនមានស្តង់ដារ កង្វះគ្រឿងចក្រទំនើប ការជីកយករ៉ែខុសច្បាប់ដោយកម្មករគ្មានជំនាញ និងការមិនអើពើនឹងការប្រុងប្រយ័ត្នសុវត្ថិភាព ជារឿយៗបានឆក់យកជីវិតកម្មករក្រីក្រនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment