អាមេរិក ចាយលុយលើអ៊ីស្រាអែល ខ្ទង់ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការនៅហ្គាហ្សា

សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាចំនួន ២១.៧ ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ក្នុងអំឡុងពេល ២ ឆ្នាំ នៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការវាយលុកដីនៅតំបន់ហ្គាហ្សា បានធ្វើឱ្យមនុស្សជាង ៦៧,០០០ នាក់ស្លាប់ និងជិត ១៧០,០០០ នាក់រងរបួស។

កាល​ពី​ខែ​មុន គណៈកម្មការ​អង្គការ​សហ​ប្រជាជាតិ​ បាន​ពណ៌នា​សកម្មភាព​របស់​ក្រុង​ហ្សេរុយសាឡឹម​ខាង​លិច​ថា​ជាអំពើ​ប្រល័យ​ពូជសាសន៍។

របាយការណ៍ បានបញ្ជាក់ថា រួមជាមួយនឹងការបន្ថែម ៩.៦៥ ទៅ ១២.០៧ពាន់លានដុល្លារ ដែលចំណាយដោយមន្ទីរបញ្ចកោណលើប្រតិបត្តិការយោធាក្នុងការជួយដល់អ៊ីស្រាអែល ប្រទេសយេម៉ែន និងកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ា ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះហ្គាហ្សាមានចំនួនចន្លោះពី ៣១.៣៥ ទៅ ៣៣.៧៧ ពាន់លានដុល្លារ៕

ដោយ៖ ពេជ្រ                               

Written by 

Related posts

Leave a Comment