យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការនៅតំបន់ដាច់ស្រយាលទីបេនៃភ្នំអេវឺរ៉េស ជាកន្លែងដែលព្យុះទឹកកកមានឥទ្ធិពល ធ្វើឱ្យមនុស្សជិត ១,០០០ នាក់ ត្រូវជាប់គាំងនៅក្នុងកន្លែងបោះជំរុំនៅប៉ែកខាងកើតនៃភ្នំ។

ក្រុមជួយសង្គ្រោះ ត្រូវបានដាក់ពង្រាយដើម្បីសម្អាតព្រិលដែលរារាំងការចូលទៅកាន់តំបន់ដែលមានកម្ពស់ជាង ៤,៩០០ ម៉ែត្រ (១៦,០០០ ហ្វីត)។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា មនុស្សប្រហែល ៣៥០នាក់ ត្រូវបានជួយសង្គ្រោះ។
ព្រិលធ្លាក់យ៉ាងខ្លាំង បានចាប់ផ្តើម កាលពីល្ងាចថ្ងៃសុក្រ ហើយបន្តកាន់តែខ្លាំងឡើងនៅតាមជម្រាលភាគខាងកើតនៃភ្នំអេវឺរេសក្នុងតំបន់ទីបេ ដែលជាតំបន់ពេញនិយមសម្រាប់អ្នកឡើងភ្នំ។
គួរបញ្ជាក់ថា ភ្នំអេវើរ៉េស គឺជាកំពូលភ្នំខ្ពស់បំផុតលើពិភពលោក ដែលមានកម្ពស់ជាង ៨,៨៤៩ម៉ែត្រ។ ទោះបីជាមានមនុស្សជាច្រើន តែងតែព្យាយាមឡើងលើកំពូលភ្នំជារៀងរាល់ឆ្នាំក៏ដោយ ប៉ុន្តែវានៅតែត្រូវបានចាត់ទុកថាគ្រោះថ្នាក់៕


ដោយ៖ ពេជ្រ