ក្លឹបភ្នំពេញក្រោន និងក្លឹបកងយោធពលខេមរភូមិន្ទ គឺជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់សោះ ខណៈក្រុមឡាយហ្វ ខេត្តព្រះសីហនុ រកបានពិន្ទុលើកដំបូងនៅលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី៧។
កាលពីម្សិលមិញក្លឹបភ្នំពេញក្រោន បានយកឈ្នះគីរីវង់សុខសែនជ័យ ដោយលទ្ធផល៤-១ ។ លទ្ធផលនេះធ្វើឲ្យភ្នំពេញក្រោនមិនទាន់ស្គាល់ពាក្យថាចាញ់សោះ នៅលីគ ក្រោយឆ្លងកាត៦ប្រកួត ឈ្នះ៤ ស្មើ២ មាន១៤ ខណៈ ទ័ព ប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ អឺម អូ អាយ កំពង់ដាវ៉ា ០-០ ។ លទ្ធផលនេះធ្វើឲ្យទ័ពមិនទាន់ស្គាល់ពាក្យថាចាញ់សោះ នៅលីគ ក្រោយឆ្លងកាត៦ ឈ្នះ២ ស្មើ៤ មាន១០ពិន្ទុ។
ចំណែកក្រុមឡាយហ្វ ខេត្តព្រះសីហនុ រកបាន៣ពិន្ទុដំបូងនៅលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី៧ នេះ ក្រោយយកឈ្នះលើក្រុមបាតារាង អាយ អេស អាយ ដង្កោលសែនជ័យ ដោយលទ្ធផល១-០ បន្ទាប់ពីឆ្លងកាត៦ប្រកួតកន្លងមក៕

