ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ២,៨១៤ អង្គ/នាក់

ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ២,៨១៤នាក់។ ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជា ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង អគ្គនាយិការរង នៃប៊ែលធី គ្រុប ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យខ្មែរ-បរទេស អាណាព្យាបាល និងភ្ញៀវកិត្តិយសជាតិជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូបផ្សេងទៀត សរុបចំនួន ៣,៨០០ អង្គ/នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ៕

Written by 

Related posts

Leave a Comment