សកម្មជនសិទ្ធិការងារបានឲ្យដឹងថា ពលករចំណាកស្រុកមីយ៉ាន់ម៉ាប្រហែល ១,៤៥០ នាក់ត្រូវបានបណ្តេញចេញភ្លាមៗដោយក្រុមហ៊ុនអេឡិចត្រូនិចនៅក្នុងខេត្ត Phetchaburi របស់ប្រទេសថៃក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវបានសម្ពាធឱ្យចុះចេញពីការងាររបស់ពួកគេ។ កម្មករដែលត្រូវបានបណ្តេញចេញពីក្រុមហ៊ុន Cal-Comp Electronics បានប្រាប់សារព័ត៌មានថា ពួកគេត្រូវបានបង្ខំឱ្យចេញពីរោងចក្រកាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីត្រូវបានបង្ខាំងនៅខាងក្នុងរោងចក្រពេញមួយថ្ងៃ ហើយគំរាមចាប់ខ្លួន លុះត្រាតែពួកគេចុះហត្ថលេខាលើឯកសារជាថ្នូរនឹងការបង់ប្រាក់ដុំចំនួន ១០,០០០ បាត (ប្រហែល ៣០៨ ដុល្លារអាមេរិក)។
សកម្មជនការងារបាននិយាយថាក្រុមហ៊ុនបានបំពានច្បាប់ការងារថៃដោយមិនបានផ្តល់ការជូនដំណឹងជាមុននិងការបង្ខិតបង្ខំបុគ្គលិកឱ្យចុះហត្ថលេខាលើឯកសារបញ្ចប់ការងារ៕


ដោយ៖ ពេជ្រ