Update៖ រញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ នៅហ្វីលីពីន សម្លាប់មនុស្សឡើងដល់ជិត ៧០នាក់ហើយ

ក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ ដែលវាយប្រហារនៅចំកណ្តាលប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ កើនឡើងដល់ ៦៩នាក់ហើយ។

មន្ត្រីក្នុងតំបន់ មិនបានរាយការណ៍ពីជម្រៅនៃចំណុចកណ្ដាលនៃការរញ្ជួយនេះ នោះទេ។

ចំនួនអ្នកស្លាប់ចុងក្រោយ បានកើនឡើងដល់ ៦៩ នាក់ ខណៈ ១៤៧ នាក់រងរបួស។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment