សេតវិមាន៖ ត្រាំ មិនកំណត់លក្ខខណ្ឌសម្រាប់កិច្ចប្រជុំជាមួយលោក គីម ជុងអ៊ុន ទេ

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង រាយការណ៍ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដោយគ្មានលក្ខខណ្ឌជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

លោក បានចង្អុលបង្ហាញថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងតំណែងលោក ត្រាំ បានជួបប្រជុំចំនួន ៣ លើកជាមួយមេដឹកនាំកូរ៉េខាងជើងដែលធ្វើឱ្យឧបទ្វីបកូរ៉េមានស្ថេរភាព។

យោងតាមរបាយការណ៍ បានឱ្យដឹងថា លោក ត្រាំ នៅតែបើកចំហរក្នុងការចូលរួមក្នុងកិច្ចសន្ទនាជាមួយលោក គីម ដោយគ្មានលក្ខខណ្ឌជាមុន។

ទីភ្នាក់ងារព័ត៌មាននេះ បានចង្អុលបង្ហាញថា នេះជាលើកទីមួយហើយដែលរដ្ឋបាលលោក ត្រាំ ប្រកាសជាសាធារណៈថា មិនមានលក្ខខណ្ឌសម្រាប់កិច្ចប្រជុំរវាងលោក ត្រាំ និងលោក គីម ។

មន្ត្រីកូរ៉េខាងត្បូងមួយរូប បានស្នើថា លោក ត្រាំ និងលោក គីម អាចជួបប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (អាស៊ាន) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូងចន្លោះពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment