ក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា មនុស្សយ៉ាងតិច ២៦នាក់ស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ វាយប្រហារចំកណ្តាលប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ។
មន្ត្រីក្នុងតំបន់ មិនបានរាយការណ៍ពីជម្រៅនៃចំណុចកណ្ដាលនៃការរញ្ជួយនេះ នោះទេ។
ចំនួនអ្នកស្លាប់ចុងក្រោយ បានកើនឡើងដល់ ២៦ នាក់ ខណៈ ១៤៧ នាក់រងរបួស។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ៕


ដោយ៖ ពេជ្រ