​លោក Indra Sjafri ត្រូវបានតែងតាំងជាគ្រូបង្វឹក​ឥណ្ឌូនេស៊ី ត្រៀមស៊ីហ្គេម​ឆ្នាំ២០២៥

លោក Indra Sjafri ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំជាផ្លូវការ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ​។ នេះបើយោងតាមអនុប្រធាន PSSI លោក Zainudin Amali បានបញ្ជាក់នៅមុននេះបន្តិច។

ក្រុម U-23 ឥណ្ឌូណេស៊ី ​នឹងប្រកួតដើម្បីការពារតំណែងម្ចាស់មេដាយមាស ក្រោយឈ្នះ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅកម្ពុជា ក្រោមការដឹកនាំរបស់លោក Indra Sjafri ៕

Written by 

Related posts

Leave a Comment