ក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona បានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យពួកគេឈរនៅលើកំពូលតារាង LaLiga វិញ។
២គ្រាប់របស់ក្រុម Barcelona រកបានដោយកីឡាករ Jules Kounde នាទីទី៤៣ និងកីឡាករ Robert Lewandowski រកបាននាទីទី៥៩ ខណៈ១គ្រាប់របស់ក្រុមភ្ញៀវ Real Sociedad រកបានដោយកីឡាករ Alvaro Odriozola នៅនាទីទី៣១។
ការទទួលជ័យជម្នះជាលើកទីប្រាំមួយរបស់ Barcelona ក្នុងចំណោម ៧ ប្រកួតបានធ្វើឱ្យក្រុមម្ចាស់ជើងឯកមាន ១៩ ពិន្ទុ លើស Real Madrid ១ពិន្ទុ ខណៈដែល Real Sociedad នៅតែមាន ៥ពិន្ទុប៉ុណ្ណោះបន្ទាប់ពីការចាញ់ជាលើកទី ៤ នៅរដូវកាលនេះ៕
