តាកែវ៖ សៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សំណេះសំណាល សួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថតាកែវ និងតំបន់ប្រតិបត្តិការសឹករងតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង លោកឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តាកែវ ឯកឧត្ដម លោកជំទាវ ជាប្រតិភូអម នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងតាកែវ។
លោកឧត្តមសេនីយ៍សេង មហា មេបញ្ជាការកងរាជអាវុធហត្ថបានអោយដឹងថាគ្រឿងឧបភោគបរិភោគនិងសម្ភារៈផ្សេងៗ ដែលលោក សុខ ពុទ្ធិវុធ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់អង្គភាពទាំងពីរសរុបដូចខាងក្រោម៖
១-ពងមាន់ចំនួន ៥,០០០គ្រាប់
២-ផ្លែដូងខ្ចីចំនួន ២,០០០ផ្លែ
៣-Super Mil Tea ចំនួន ១២០ កញ្ចប់
៤-នំកញ្ចប់ចំនួន ៥៤០កញ្ចប់
៥-គុយទាវ ឈីលី ចំនួន ៣៦០កញ្ចប់
៦-ប្រហិតចំនួន ២០០គ.ក
៧-ត្រីងៀតចំនួន ៦០០គ.ក
៨-សាច់ក្រកចំនួន ៦០០គ.ក។
នាឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោកឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានថ្លែងអំណរគុណ និងគោរពជូនពរឯកឧត្ដម សុខ ពុទ្ធិវុធ និងក្រុមការងារ ទទួលបាន សេចក្ដីសុខ សេចក្ដីចម្រើន សុខសុភមង្គលក្រុមគ្រួសារ សុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕តាកែវ




