ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦បានឈានចូលដល់សប្ដាហ៍ទី៦ ដោយនៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មាន៣គូ ខណៈគូជក់ចិត្តប្រចាំសប្ដាហ៍ ក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលក្រុមភ្ញៀវភ្នំពេញក្រោន វេលាម៉ោង១៨៖០០នាទីល្ងាចនេះ។
ព្រះខ័នរាជស្វាយរៀង ជាក្រុមដែលកំពុងឡើងជើងខ្លាំង មិនទាន់ចាញ់នៅក្នុងលីគ ៥ប្រកួត ឈ្នះទាំង៥ ដែលមានប្រព័ន្ធការលេងប្រយុទ្ធមុតស្រូច ហើយមួយវិញទាំងកីឡាករបរទេស និងកីឡាករខ្មែរ សុតតែមានល្បឿនលឿន ដែលធ្វើឱ្យពួកគេមានឱកាសខ្ពស់ក្នុងការសុតបញ្ចូលទីគូប្រកួត ចំណែកឯ ភ្នំពេញក្រោន ជាក្រុមកំពុងឡើងជើងដូចគ្នា លេងបាន ៤ប្រកួត ឈ្នះ ២ និង ស្មើ២ យុទ្ធសាស្ត្រក្នុងលេងរបស់ពួកគេការពារ ហើយការវាយបកលឿន ។
ចំណែក២គូទៀត ក្រុមនាគខៀវបឹងកេត ទទួលក្រុមអឺម អូ អាយ កំពង់ដេវ៉ា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រុមកងយោធពលខេមរភូមិន្ទ ជួយ ឡាហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា៕
