ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Nam Dinh ២-១ លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយថា ខ្ញុំសប្បាយចិត្តសម្រាប់ក្រុមរបស់ខ្ញុំនៅថ្ងៃនេះ ហើយក៏ដឹងថាអ្នកទាំងអស់ដឹងច្បាស់ដែលថា ពួកយើងបង្ហាញទម្រង់លេងមួយដែរល្អ យើងមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ យ៉ាងហោចណាស់គួរតែរកបានបីទៅបួនគ្រាប់ផងដែរ យ៉ាងណាបាល់ទាត់គឺបែបនេះ ពេលខ្លះរីករាយ ពេលខ្លះក៏មិនបានដូចចិត្តរបស់យើង ហើយខ្សែការពារខាង Nam Dinh ពីរនាក់ពិតជាធ្វើបានល្អមែនទែន ដោយពួកគេព្យាយាមនៅក្បែរកីឡាករ Kwame។
គួរដឹងថា ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕
