UN ប្រឈមបញ្ហាហិរញ្ញវត្ថុ តម្រូវឲ្យរុះរើរចនាសម្ព័ន្ធទាំងមូល  

អង្គការសហប្រជាជាតិ កំពុងពិចារណាលើការរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយនឹងការច្របាច់បញ្ចូលគ្នានៃក្រុមសំខាន់ៗ និងការចាត់ចែងធនធានឡើងវិញ ដោយលើកឡើងពីអនុស្សរណៈសម្ងាត់ដែលរៀបចំដោយក្រុមការងាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា

យោងតាម Reuters បានរាយការណ៍ថា ការរៀបចំនេះស្នើឱ្យមានការបង្រួបបង្រួមទីភ្នាក់ងាររាប់សិបនៅក្នុងទិសដៅសំខាន់ៗចំនួនបួន៖ សន្តិភាព និងសន្តិសុខ បញ្ហាមនុស្សធម៌ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសិទ្ធិមនុស្ស។ ក្នុង​ចំណោម​វិធានការ​ជាក់​លាក់​នោះ​គឺ​ការ​រួម​បញ្ចូល​គ្នា​នៃ​ភ្នាក់ងារ​ប្រតិបត្តិការ​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក យូនីសេហ្វ WHO និង UNHCR ក្នុង​ទីភ្នាក់ងារ​មនុស្សធម៌​តែ​មួយ។

របាយការណ៍ដដែល បន្ថែមថា កំណែទម្រង់នេះក៏ផ្តល់នូវការកាត់បន្ថយមុខងារស្ទួន និងការសម្រួលបុគ្គលិក រួមទាំងការផ្ទេរបុគ្គលិកមួយផ្នែកពីទីក្រុងហ្សឺណែវ និងញូវយ៉ក ទៅកាន់ទីក្រុងដែលមានការចំណាយតិច។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិបត្តិហិរញ្ញវត្ថុនៅក្នុងអង្គការសហប្រជាជាតិ។ សំណើរៀបចំរចនាសម្ព័ន្ធចុងក្រោយនឹងត្រូវបង្ហាញនៅថ្ងៃទី ១៦ ខែឧសភា ៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment