តម្លៃប្រេងសកល ហក់ឡើង នៅថ្ងៃនេះ 

តម្លៃប្រេង បានឡើងថ្លៃ នៅថ្ងៃពុធនេះ ដោយសារតែស្តុកប្រេងឆៅអាមេរិក ធ្លាក់ចុះកាលពីសប្តាហ៍មុន ដែលជះឥទ្ធិពល ដល់ទីផ្សារផ្គត់ផ្គង់។

ប្រេង Brent បានកើនឡើង ២៧ សេន ស្មើនឹង ៦៧.៩០ ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ២៨ សេន ស្មើនឹង ៦៣.៦៩ ដុល្លារ ក្នុងមួយបារ៉ែល។

ប្រេងទាំង ២ បានកើនឡើងច្រើនជាង ១ ដុល្លារ កាលពីថ្ងៃអង្គារ ខណៈដែលកិច្ចព្រមព្រៀងនាំចេញរបស់អ៊ីរ៉ាក់ជាប់គាំង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment