ការប្រកួតរវាងភ្នំពេញក្រោននិង MOI Kompong Dewa បានមកដល់នាថ្ងៃនេះនាវេលាម៉ោង ៦ ល្ងាចនៅកីឡដ្ឋានព្រីនស៍។ លោក Oleg Starynskyi ដែលជាគ្រូបង្វឹកភ្នំពេញក្រោនបានយល់ឃើញបែបនេះអំពីការប្រកួត៖
«យើងអាចមើលឃើញថា MOI Kompong Dewa កំពុងតែធ្វើបានល្អ ជាមួយនឹងការចាប់ផ្តើមរបស់ពួកគេ។ ពួកគេមានការផ្លាស់ប្តូរទាំងស្រុងតែម្តងបើយើងប្រៀបធៀបជាមួយប៉ូលីសកាលពីឆ្នាំមុន។ ពួកគេមានយុទ្ធសាស្រ្តថ្មី ហើយពួកគេកំពុងតែមានការប្រកួតប្រជែងខ្លាំង និងសាកសមនៅតំណែង Top 4 នាពេលនេះ។ ពួកគេជាក្រុមដែលរឹងមាំមួយ ជាមួយនឹងការការពារយ៉ាងល្អ ហើយការប្រយុទ្ធយ៉ាងលឿនរហ័ស។
សម្រាប់យើង យើងក៏មានកីឡាករល្អៗជាច្រើនផងដែរ ហើយតួនាទីរបស់ខ្ញុំគឺធ្វើយ៉ាងណាឲ្យក្រុមមានភាពប្រសើរឡើង។ យើងធ្វើការផ្លាស់ប្តូរច្រើនណាស់ ហើយការផ្លាស់ប្តូរនេះគឺមានភាពវិជ្ជមានមួយចំនួនផងដែរ។ ការលេងតទល់ជាមួយ MOI Kompong Dewa នឹងក្លាយទៅជាការប្រកួតប្រជែងខ្លាំងបន្ថែមទៀតសម្រាប់យើង។
យើងចង់ឲ្យអ្នកគាំទ្រយើងមានភាពរីករាយ ដូច្នេះយើងចង់ឈ្នះការប្រកួតនេះ៕»( ដកពីផេកពី Phnom Penh Crown FC)
