ស្អែកនេះ CPL មានមួយប្រកួតគឺ អឹមអូអាយ កំពង់ដេវ៉ា ​ជួប ភ្នំពេញក្រោន 

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ​ សប្តាហ៍ទី៥ នៅថ្ងែទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ​មាន១ប្រកួតគឺ ក្រុមអឹមអូអាយ កំពង់ដេវ៉ា​ ប្រកួតជាមួយ​ ភ្នំពេញក្រោន កីឡដ្ឋាន​ ព្រីនស៍ | ម៉ោង ១៨:០០ផ្សាយផ្ទាល់ BTV News។

គិតត្រឹមសប្ដាហ៍ទី៤ ក្រុមអឹមអូអាយ កំពង់ដេវ៉ា មាន៧ពិន្ទុ ក្រោយឆ្លងកាត៤ប្រកួត ឈ្នះ២ ស្មើ១ ចាញ់១ ខណៈភ្នំពេញក្រោន ទើបឆ្លងកាត៣ប្រកួតប៉ុណ្ណោះ​ ដោយឈ្នះ​១​ ស្មើ២ ប្រកួតមាន៦៥ពិន្ទុ និងឈរលេខ៥ក្នុងតារា​ង​ Cambodian Premier League៕

Written by 

Related posts

Leave a Comment