លោក Jose Mourinho កំពុងតែមានដំណឹងល្អ ក្នុងការវិលត្រឡប់ទៅធ្វើការជាគ្រូបង្វឹកវិញនៅប្រទេសកំណើតរបស់លោកហើយ។
យោងតាមព័ត៌មានពី CNN បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិរូបនេះកំពុងកៀកនឹងទៅដឹកនាំក្លិប Benfica ខណៈភាគីទាំង ២ កំពុងស្ថិតក្នុងការចរចាជាមួយគ្នា។ ទោះបីជាយ៉ាងណា ប្រភពដដែលបានបញ្ជាក់ ថា កិច្ចព្រមព្រៀងនៃភាគីទាំង ២ គឺមិនទាន់បានសម្រេចនៅឡើយទេ។
ប្រសិនបើលោក Jose Mourinho ចុះហត្ថលេខាជាមួយ Benfica ជាការពិតមែននោះ នឹងក្លាយជាវិលត្រឡប់មកកាន់នៃក្របខ័ណ្ឌ Champions League ជាថ្មីរបស់លោក៕
