Netanyahu នឹងឡើងទៅជួប Trump នៅសេតវិមានជាថ្មី

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោក គ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ។

លោក បានប្រាប់សន្និសីទសារព័ត៌មានថា លោក Trump អញ្ជើញលោក ទៅសេតវិមានជាថ្មី។

យោងតាម លោក Netanyahu បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយលោក Trump អំពីការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល ទៅលើមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់នៅក្នុងប្រទេសកាតា ដោយថាយើងមានការសន្ទនាជាច្រើនបន្ទាប់ពីការវាយប្រហារលើទីក្រុងដូហា ហើយមិនមានភាពអវិជ្ជមានទេ។

 អ៊ីស្រាអែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់លើមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់នៅទីក្រុងដូហា កាលពីថ្ងៃទី ៩ ខែកញ្ញា។ ចលនាប៉ាឡេស្ទីន បានរាយការណ៍ពីការស្លាប់មនុស្ស ៦ នាក់ រួមទាំងកូនប្រុសរបស់មេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សាស្ទ្រី លោក Khalil al-Hayya និងមន្ត្រីសន្តិសុខកាតាម្នាក់។ របាយការណ៍​អំពី​ការ​ស្លាប់​របស់​មន្ត្រី​ជាន់​ខ្ពស់​ហាម៉ាស​មិន​ត្រូវ​បាន​រាយការណ៍នោះទេ។

បន្ទាប់ពីការវាយប្រហារនោះ លោក Netanyahu អះអាងថា អ៊ីស្រាអែល ផ្តួចផ្តើម និងធ្វើប្រតិបត្តិការនេះប្រឆាំងនឹងមេដឹកនាំក្រុមហាម៉ាស់ដោយឯករាជ្យ និងទទួលខុសត្រូវទាំងស្រុង។

ទោះជាយ៉ាងណា លោក Trump បានសន្យាថា អ៊ីស្រាអែល នឹងមិនធ្វើការវាយប្រហារបន្ថែមទៀតលើប្រទេសកាតាទេ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment