ភាពធន់នៃវិស័យទេសចរណ៍ កើតចេញពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន

រាជធានីភ្នំពេញ៖  កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលត្រូវបានចាត់ទុកថា ជាជំនួបដ៏មានសារសំខាន់នៃយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជននៃវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ។

 ឆ្លើយតបនឹងសំណូមពរនានា  និងដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដែលស្របគ្នាទៅនឹងសសរស្តម្ភចំនួន៦ ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺការចូលរួមពីមជ្ឈដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ភាគីទាំងអស់ ពោលគឺ ទាំងរដ្ឋ និងផ្នែកឯកជន។

កិច្ចប្រជុំដ៏មានសារៈសំខាន់នារសៀលនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ក្រុមការងារផ្នែកឯកជន តំណាងសមាគមទេសចរណ៍  និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបចំនួនប្រមាណ ១៦៨នាក់៕

Written by 

Related posts

Leave a Comment