យប់នេះ កម្ពុជា ​ត្រូវ​ការ​ឈ្នះ អ៊ីរ៉ាក់ ដើម្បី​ប្រជែង​យកកៅអីវគ្គ១៦ក្រុមពាន AFC U23 Asian Cup

ថ្ងៃ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ​ ​ ហើយ​ ​ ដើម្បី​ប្រជែង​យក​សំបុត្រ​យន្តហោះ​ទៅ​កាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌីត​ ​ ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ពានរង្វាន់​ AFC U23 Asian Cup 2026 ១៦ក្រុមចុងក្រោយ ដោយត្រូវប៉ះអ៊ីរ៉ាក់ នៅវេលាម៉ោង៧៖០០នាទីយប់នេះនាពហុកីឡដ្ឋានជាតិអូឡាំពិក។

ឆ្លងកាត់២ប្រកួតកន្លងមក កម្ពុជា ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ខណៈអ៊ីរ៉ាក់ ឈ្នះ២ប្រកួតមាន៦ពិន្ទុ ប៉ុន្តែសម្រាប់ការប្រកួតនេះបើ កម្ពុជា ឈ្នះអ៊ីរ៉ាក់ កម្ពុជា នឹងកក់កៅអី១៦ក្រុមចុងក្រោយពានរង្វាន់​ AFC U23 Asian Cup 2026 តែម្ដង ។ តែបើស្មើឬ ចាញ់ កម្ពុជា ក៏នូវមានឱកាសចាំអ៊ុតក្រុមលេខ២ល្អផងដែរ។

សូមជម្រាបថា ការប្រកួតពានរង្វាន់​ AFC U23 Asian Cup 2026 បានបែងចែកជា១១ពូល ហើយក្រុមលេខ២ក្នុងពូលនីមួយៗនឹងបាន​សំបុត្រ​យន្តហោះ​ទៅ​កាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌីត​ដោយស្វ័យប្រវត្ត និងក្រុមលេខ២ ចំនួន៥ក្រុមផងដែរ៕

Written by 

Related posts

Leave a Comment