ស្ថានទូតកាណាដាប្រចាំកម្ពុជា បញ្ជាក់ឡើងវិញនូវការគាំទ្រ ចំពោះការសន្ទនាបន្តរវាងកម្ពុជា និងថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង

លោក David Verbiwski ភារធារី នៃស្ថានទូតកាណាដា ប្រចាំទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមដំណើរជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត មកពីបណ្តាប្រទេសនានាប្រចាំនៅកម្ពុជា និងអភិបាលខេត្តឧត្តរមានជ័យ និងសៀមរាប នៅថ្ងៃទី០១ និង០២ ខែសីហា ក្នុងការទស្សនកិច្ចទៅតំបន់ព្រំដែន ដែលទទួលរងផលប៉ះពាល់ដោយសារការតានតឹងថ្មីៗនេះ រួមមានទីជម្រករបស់ប្រជាជន ជំរំភៀសសឹក។

កាណាដាបញ្ជាក់ឡើងវិញនូវការគាំទ្រ ចំពោះការសន្ទនាបន្តរវាងកម្ពុជា និងថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលអនុញ្ញាតឱ្យប្រជាជនភៀសសឹកអាចត្រលប់ទៅផ្ទះរបស់ពួកគេវិញដើម្បីស្ដារឡើងវិញនូវជីវភាព និងរស់នៅក្នុងសន្តិភាព។ AKP

Canada reaffirms its support for continued dialogue between Cambodia and Thailand to achieve a lasting peace
………

On August 1 and 2, Chargé d’Affaires of the Embassy of Canada in Phnom Penh, David Verbiwski, joined Deputy Prime Minister and Minister of Foreign Affairs, Prak Sokhonn, along with members of the diplomatic corps, as well as the governors of Odor Meanchey and Siem Reap provinces, on a visit to border areas affected by recent tensions, including encampments of internally displaced persons.

Canada reaffirms its support for continued dialogue between Cambodia and Thailand to achieve a lasting peace, allowing displaced communities  to return to their homes, restore their livelihoods, and live in peace.



Written by 

Related posts

Leave a Comment