លោកគ្រូ Koji Gyotoku បានប្រាប់ពីមូលហេតុកីឡាករ លឹម លោកាថុន មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា U23 ពីព្រោះលោកគ្រូឃើញថាការប្រកួតមុនៗរបស់លោកាថុន ធ្វើមិនសូវបានល្អ បើធៀបទៅកីឡាករក្នុងស្រុក ប៉ុន្តែកីឡាករ លឹម លោកាថុន នៅមានឱកាសទៀតសម្រាប់ការត្រៀមខ្លួននៅចុងឆ្នាំនេះ។
សូមជម្រាបថា សម្រាប់ព្រឹ្តត្តិការណ៍ខាងលើនេះ កម្ពុជា ស្ថិតនៅក្នុងពូល G រួមជាមួយនឹងអ៊ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន ខណៈដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ៕៖ ប្រភព ៖ AMS Sports
