កីឡាករបឹងកេត Charlie Scott រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង អំឡុងពេលប្រកួតជាមួយ​ស្វាយរៀង

កីឡាករ Charlie Scott របស់ក្លិបបឹងកេត បានទទួលរងរបួសនឹងបានធ្វើកាផ្លាស់ប្តូរចេញភ្លាមៗក្នុងកាប្រកួតជាមួយព្រះខ័នរាជស្វាយរៀងនៅ​ក្នុងសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា កាលពីយប់មិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ហើយការពិនិត្យរបស់គ្រូពេទ្យរបស់គាត់បានបង្ហាញថាគាត់បានបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។ តម្រូវអោយគាត់ត្រូវការថតកាំរស្មីអិចដើម្បីបញ្ជាក់ពីឆ្អឹងដែលបាក់នោះត្រូវការ ការវះកាត់ឬការមិនធ្វើចលនា។ យ៉ាងណាមិញចំពោះព័ត៌មានបន្ថែមយើងនឹងរងចាំការបញ្ជាក់ជាផ្លូវការពីក្លិបបឹងកេត៕

Written by 

Related posts

Leave a Comment