FIFA បញ្ជាក់​អារ៉ាប៊ីសាអូឌីត​ នឹងធ្វើជាម្ចាស់ផ្ទះ World Cup 2034

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយកាលពីថ្ងៃពុធ (១១ ធ្នូ) ថា អារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់បុរស​ World Cup ​ 2034 ខណៈដែលឆ្នាំ 2030 នឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ជាមួយនឹងការប្រកួតក្រៅដីក្នុងប្រទេសចំនួនបីនៅអាមេរិកខាងត្បូង។

ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយប្រធាន FIFA លោក Gianni Infantino​ បន្ទាប់ពីសមាជវិសាមញ្ញនិម្មិត។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030 និង 2034 ​មានការដេញថ្លៃតែមួយប្រទេសប៉ុណ្ណោះ ហើយប្រទេសទាំងពីរត្រូវបានបញ្ជាក់ដោយការអបអរសាទរ៕

Written by 

Related posts

Leave a Comment