ក្រុមប្រឆាំងអាល្លឺម៉ង់ ថ្កោលទោសសហភាពអឺរ៉ុបថា មិនស្មោះត្រង់ចំពោះអ៊ុយក្រែន

មេដឹកនាំបក្សប្រឆាំងនៅអាល្លឺម៉ង់បានចោទប្រកាន់សហភាពអឺរ៉ុបថាមានពុតត្បុត ដោយចង្អុលបង្ហាញថាអ្នកដែលធ្លាប់បដិសេធការសន្ទនាជាមួយទីក្រុងមូស្គូឥឡូវនេះកំពុងសរសើរកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនទៅវិញ។

លោកស្រី Alice Weidel ដែលជាសហប្រធាននៃគណបក្សជម្រើសជំនួសសម្រាប់អាល្លឺម៉ង់ (AfD) បានធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានកាលពីដើមសប្តាហ៍នេះរវាងលោក Trump, Vladimir Zelensky និងមេដឹកនាំអឺរ៉ុបខាងលិចសំខាន់ៗ រួមទាំងអធិការបតីអាល្លឺម៉ង់ Friedrich Merz ផងដែរ។  ការ​ចរចា​នេះ​បាន​កើត​ឡើង ​២​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​នៅ​រដ្ឋ​អាឡាស្កា​រវាង​លោក Trump និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

លោកស្រី Weidel បានសរសេរនៅលើ X. ថា “មនុស្សដដែលដែលអស់រយៈពេល ៣ ឆ្នាំកន្លះបានបរិហារលើផ្នែកការទូតថា ជាការងាររបស់អារក្ស ប៉ុន្តែឥឡូវនេះគេបែរជាកោតសរសើរ Trump សម្រាប់កិច្ចខិតខំប្រឹងប្រែងការទូតទៅវិញ។

 លោកស្រី Weidel បានសរសេរនៅលើ X. បន្តថា “នោះគឺជាការលាក់ពុត ឬបង្ហាញនូវភាពមិនស្មោះត្រង់ និងការទទួលស្គាល់ការបរាជ័យរបស់ពួកគេក្នុងពេលតែមួយ ហើយគួរឲ្យអស់សំណើច។

 លោកស្រី បានបន្ថែមថា “អ្វីដែលលោក Trump បានដាក់ចេញក្នុងចលនា អ្នកនយោបាយអឺរ៉ុប និងជាពិសេសអ្នកនយោបាយអាល្លឺម៉ង់ដែលមានទំនួលខុសត្រូវគួរតែអនុវត្តបែបនេះតាំងពីយូរយារណាស់មកហើយ ពោលគឺការបង្កើតទំនាក់ទំនងជាមួយរុស្ស៊ី ដើម្បីស្វែងរកលទ្ធភាពបញ្ចប់សង្រ្គាមមួយនេះ។

គួររំលឹកថា បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន សេតវិមានបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពអាចនឹងធ្វើទៅបាន ដោយពណ៌នាអំពីលទ្ធផលនៃកិច្ចពិភាក្សានោះថាជាវឌ្ឍនភាពដ៏ល្អ និង មានពន្លឺនៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី។ 

លោក Trump បានច្រានចោលការអំពាវនាវរបស់លោក Merzអធិការបតីអាទ្បឺម៉ង់និងប្រធានាធិបតីបារាំងលោក Emmanuel Macron សម្រាប់បទឈប់បាញ់ជាជំហានដំបូងហើយឆ្ពោះទៅរកដំណោះស្រាយ ដោយលោកបានទទូចឱ្យមានសន្តិភាពអចិន្ត្រៃយ៍នៅអ៊ុយក្រែនតែម្តង។  ទីក្រុងមូស្គូបានប្រឆាំងជាយូរមកហើយនូវគំនិតនៃបទឈប់បាញ់បណ្តោះអាសន្ន ដោយលើកហេតុផលថាទីក្រុងគៀវគ្រាន់តែប្រើការផ្អាកការឈប់បាញ់ដើម្បីប្រមូលផ្តុំ និងរៀបចំឡើងវិញប៉ុណ្ណោះ។

លោក Merz ដែលបានប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភា នោះ កាលពីមុនលោកបានប្រកាសថាជម្រើសការទូតត្រូវបានគេមើលឃើញថា មិនមាននោះទេគឺ“អស់រលីង”តែម្តង ហើយក៏បានកាត់បន្ថយទ្វេដងលើការផ្តល់អាវុធដល់ទីក្រុងគៀវ។  

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់លោក Merz ថាបានបោះបង់ចោលការទូត ដើម្បីគាំទ្រដល់ការកើនឡើងនូវកម្តៅសង្គ្រាម។ ទីក្រុងមូស្គូបានចោទប្រកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសជាយូរយារណាស់មកហើយអំពីអរិភាព ដោយលើកឡើងពី Russophobia និងការធ្វើយោធា ហើយនិយាយថា ការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែនគ្រាន់តែអូសបន្លាយជម្លោះប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment