កាលពីយប់មិញក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៦ឆ្នាំ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមការប្រកួតពានរង្វាន់ ASEAN U16 Girls’ Championship 2025 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។
សម្រាប់ការប្រកួតនេះក្រុម U-16 នារីកម្ពុជា ស្ថិតនៅពូល B ជាមួយវៀតណាម និងមីយ៉ាន់ម៉ា។ ចំណែកការប្រកួតបើកឆាកប៉ះវៀតណាម ថ្ងៃទី២១ ខែសីហា វេលាម៉ោង១៩៖៣០នាទី និងចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី២៣ ខែសីហា វេលាម៉ោង១៥៖៣០នាទីរសៀល៕
