ប្រធានក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Cristian Romero បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំដើម្បីប្តេជ្ញាអនាគតរបស់គេនៅជាមួយក្លឹប។
ខ្សែការពារកណ្តាលអាហ្សង់ទីនវ័យ ២៧ ឆ្នាំរូបនេះបានចូលរួមជាមួយ Spurs ពី Atalanta ក្នុងខែសីហា ឆ្នាំ ២០២១ ដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅបន្ទាប់។
សូមជម្រាបថា Romero បានបង្ហាញខ្លួន ១២៦ ប្រកួតឱ្យក្លឹប ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងជាប្រធានក្រុមនៅវគ្គផ្តាច់ព្រ័ត្រ Europa League ខណៈដែល Tottenham បានផ្តួលក្រុម Manchester United ដើម្បីបញ្ចប់ការរង់ចាំរយៈពេល ១៧ ឆ្នាំរបស់ពួកគេដើម្បីឈ្នះពាន៕
