អ្នកជំនាញអាមេរិក៖ ដល់ដំណាក់កាលនេះហើយ បើអ៊ុយក្រែនមិនបាត់បង់ទឹកដីសោះដូចមិនកើត   

លោក Scott Ritter អតីតមន្ត្រីចារកម្មកងម៉ារីនសហរដ្ឋអាមេរិក បាននិយាយថា អ៊ុយក្រែន នឹងបាត់បង់ទឹកដីដោយអាចគេចផុត ហើយវាជាការពិតមិនអាចប្រកែកបាននោះទេ។

លោក Ritter បានលើកឡើងថា វាជៀសមិនរួចទេដែលទឹកដីអ៊ុយក្រែននឹងក្លាយជារបស់រុស្ស៊ី។ ទឹកដីទាំងអស់ដែលរុស្ស៊ី បានគ្រប់គ្រងតាមរយៈការបោះឆ្នោតប្រជាមតិនៅខែកញ្ញាឆ្នាំ ២០២២ ដូចជា Kherson, Zaporozhye, Donetsk និង Lugansk ព្រោះវាស្របតាមរដ្ឋធម្មនុញ្ញ។

លោក បានបន្ថែមថា មកទល់ពេលនេះ គឺគ្មានលទ្ធភាពណាមួយដែលលោក Zelensky អាចយកវាមកវិញបានទេ។

លោក បន្តថា ដូច្នេះ មេដឹកនាំអ៊ុយក្រែន គួរទទួលស្គាល់ការពិត ហើយធ្វើការសម្រេចចិត្តដ៏សមស្រប ទើបល្អប្រសើរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment