ត្រាំ ប្ដេជ្ញាប្រើថ្វីមាត់យកទឹកដីពីរុស្ស៊ី ឲ្យអ៊ុយក្រែនវិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងព្យាយាមដណ្តើមយកទឹកដីមួយចំនួនមកវិញសម្រាប់អ៊ុយក្រែន ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ។

លោក បានបញ្ជាក់សន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា រុស្ស៊ីបានកាន់កាប់ផ្នែកធំមួយនៃទឹកដីអ៊ុយក្រែន។ យើងនឹងព្យាយាមដើម្បីយកទឹកដីនោះមកវិញខ្លះសម្រាប់អ៊ុយក្រែន។

លោក ត្រាំ​ និង​ប្រធានាធិបតី​រុស្ស៊ី​ នឹង​ជួប​ពិភាក្សា​គ្នា​នៅ​រដ្ឋ​អាឡាស្កា​ ចុង​សប្តាហ៍​នេះ។ លោក ត្រាំ អះអាងថា លោក ប្រើពេលតែ ២នាទីប៉ុណ្ណោះ អាចកំណត់លទ្ធផលនៃកិច្ចប្រជុំនេះបានហើយ។

លោក ត្រាំ បាន​កត់សម្គាល់ថា​ បន្ទាប់ពីកិច្ចប្រជុំនេះនឹង​មានការ​ដោះដូរ និង​ការ​ផ្លាស់​ប្តូរ​ទឹកដីមួយចំនួនរវាង​រុស្ស៊ី និង​អ៊ុយក្រែន ផងដែរ។

គួរបញ្ជាក់ថា ជំនួបកំពូលនេះ នឹងកើតឡើងឆាប់ៗ ខណៈជាកិច្ចប្រជុំមួយដែលពិភពលោក ជាពិសេសប្រជាជនអ៊ុយក្រែន កំពុងរង់ចាំមើលលទ្ធផល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment