​U-20 នារីកម្ពុជា បន្តចាញ់ចិន ៧-០ ក្នុងវគ្គជម្រុះ AFC U-20 Wom​e​n​​’s Asian Cup

ក្រុមជម្រើសជាតិនារីអាយុក្រោម​២០ឆ្នាំ ​បន្ត​ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះចិន ​ដោយ​លទ្ធផល ៧-០ ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់ AFC U-20 Wom​e​n​​’s Asian Cup 2026 Qualifiers កីឡដ្ឋាន Helan Mountain Stadium​ កាលពីយប់មិញ។​

ដូច្នេះឆ្លងកាត់២ប្រកួត​ ក្រុម U-20 នារីកម្ពុជា ចាញ់ទាំង២ប្រកួត គឺ ចាញ់លីបង់ ១-០ និងចិន ៧-០។ តាមរយៈលទ្ធផលនេះក្រុមនារីកម្ពុជា អស់ឱកាសទៅវគ្គបន្តហើយ ចំណែកការប្រកួតចុងក្រោយកម្ពុជា ​​ ប៉ះ ក្រុម​នារីស៊ីរី នៅ​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ ២០២៥៕

Written by 

Related posts

Leave a Comment