ក្រុមបាល់ទាត់ Burnley បានចុះហត្ថលេខាយកខ្សែការពារអង់គ្លេស Kyle Walker ពីក្រុមមេឃខៀវ Manchester City ក្នុងតម្លៃខ្លួនរហូតដល់ ៥ លានផោន។
ខ្សែការពារស្តាំរូបនេះបានបញ្ចប់ការពិនិត្យសុខភាពជាមួយក្លិបកាលពីថ្ងៃសុក្រ ហើយបានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Burnley ។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះនឹងធ្វើការម្តងទៀតជាមួយនឹងគ្រូបង្វឹកលោក Scott Parker ដែលរូបគេបានលេងនៅ Tottenham Hotspur ពីររដូវកាល។
Walker បានប្រាប់គេហទំព័ររបស់ Burnley ថា “ខ្ញុំរីករាយណាស់ដែលបានមកទីនេះ” ។ “ខ្ញុំមិនអាចរង់ចាំក្នុងការចូលរួមប្រកួតបានទេ ហើយបន្ថែមបទពិសោធន៍ និងគុណភាពរបស់ខ្ញុំទៅនឹងអ្វីដែលមើលទៅជាក្រុមដ៏គួរឱ្យរំភើប៕
