កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ(GBC) នៅម៉ាទ្បេស៊ីគ្រោងនឹងប្រព្រឹត្តទៅប្រហែល១ម៉ោងប៉ុណ្ណោះនារសៀលនេះ

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តទៅប្រហែលតែ១ម៉ោងទេ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ។ បន្ទាប់ពីកិច្ចប្រជុំចប់ ប្រហែលជាម៉ោង៣ រសៀល នឹងមានសន្និសីទសារព័ត៌មាន តែមានតែខាងភាគីថៃប៉ុណ្ណោះ។ ភាគីកម្ពុជាគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានបន្តាប់ពីវិលត្រឡប់មកដល់កម្ពុជាវិញ។ ដោយឡែក អនុរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីមហាផ្ទៃរបស់ម៉ាឡេស៊ី ក៏គ្រោងនឹងផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ចាកចេញពីកន្លែងប្រជុំនៅរសៀលនេះ។

ដោយឡែក កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានរវាងកម្ពុជា-ថៃ រយៈពេលបីថ្ងៃកន្លងមក បានឯកភាពគ្នាជាគោលការណ៍លើចំណុចមួយចំនួនស្ដីពីការអនុវត្តបទឈប់បាញ់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះក៏មានការព្រមព្រៀងគ្នាលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសង្កេតការបណ្តោះអាសន្ធដែលជាអនុព័ន្ធការពារជាតិអាស៊ានដើម្បីត្រួតពិនិត្យលើការប្រតិបត្តិជាក់ស្តែង។ ក្រុមអ្នកសង្កេតការបណ្តោះអាសន្ធអាស៊ានមាន៧ប្រទេស៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សេង្ហបុរី និងវៀតណាម។ នៅមានចំណុចសេសសល់មួយចំនួនទៀតដែលត្រូវពិនិត្យនិងពិភាក្សាឡើងវិញនៅថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនារសៀលនេះ៕ ប្រភព លោក ពុយ គា

Written by 

Related posts

Leave a Comment