បំផ្ទុះគ្រាប់បែកសម្លាប់ទាហាន​ ៣​នាក់​ នៅ​ប៉ា​គី​ស្ថាន​

អាជ្ញាធរប៉ាគីស្ថាន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានចំនួន ៣ នាក់ ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅក្នុងខេត្ត Balochistan ភាគនិរតី កាលពីថ្ងៃពុធ។

សារព័ត៌មានក្នុងស្រុក Inter Service Public Relations (ISPR) ដែលប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បានរាយការណ៍ កាលពីយប់ថ្ងៃពុធថា ភេរវករបានកំណត់គោលដៅលើរថយន្តកងសន្តិសុខ ដោយបំពាក់ឧបករណ៍បំផ្ទុះដែលមិនទាន់កែច្នៃ នៅក្នុងស្រុក Mastung នៃខេត្ត Balochistan ។

 យោងតាមរបាយការណ៍ បានបញ្ជាក់ថា ហេតុការណ៍នេះ សម្លាប់ទាហាន ៣ នាក់ រួមទាំងមន្ត្រីម្នាក់ផងដែរ៕

ដោយ៖ ពេជ្រ                          

Written by 

Related posts

Leave a Comment