ដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស សារមន្ទីររំលឹកសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនបានបើកធ្វើពិព័រណ៍ប្រធានបទ«ដើម្បីរំដោះប្រជាជាតិ និងសន្តិភាពពិភពលោក» ដែលមានរូបភាពចំនួន ១៥២៥ សន្លឹក និងវត្ថុបុរាណចំនួន ៣២៣៧ ដុំ ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយជាថ្មីនូវរយៈពេល ១៤ ឆ្នាំដ៏អស្ចារ្យដែលប្រជាជនចិនបង្ហូរឈាមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។
ក្នុងសារមន្ទីរនេះ មានផែនទីដ៏មានតម្លៃមួយផ្ទាំងដែលប្រកបដោយអត្ថន័យមិនធម្មតា វាគឺជាផែនទីយោធាសម្រាប់ការប្រយុទ្ធកងវរសេនាធំចំនួនមួយរយនៃកងទ័ព Balu(ក្រុមទ័ពទី ១៨ នៃកងទ័ពបដិវត្តិន៍ជាតិ ដែលជាអតីតកងទ័ពរំដោះប្រជាជនចិន)។
ក្នុងអំឡុងពេលសង្គ្រាមប្រជាជនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ផែនទីមួយផ្ទាំងនេះបានធ្វើជាសាក្សីនៃដំណើរលំបាកលំបិនរបស់ទាហានកងទ័ព Balu ដែលប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងការប្រយុទ្ធកងវរសេនាធំ។ វាក៏ធ្វើឱ្យយើងរំលឹកឡើងវិញនូវការចងចាំអំពីសង្គ្រាមដែលមិនខ្លាចអំពើហិង្សាដ៏សាហាវព្រៃផ្សៃ ធ្វើការប្រយុទ្ធរហូតដល់ទីបញ្ចប់ផងដែរ។
នៅថ្ងៃទី ២០ ខែសីហាឆ្នាំ ១៩៤០ ដើម្បីកម្ទេច”គោលនយោបាយទ្រុង”របស់កងទ័ពជប៉ុនឈ្លានពានប្រទេសចិន និងទប់ស្កាត់និន្នាការបញ្ច្រាសដែលបន្ថូរបន្ថយនិងចុះចាញ់របស់បក្ខពួកប្រឆាំងនៃបក្សគួរមីញតាង កងទ័ព Balu ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនបានបើកការប្រយុទ្ធដែលមានការចូលរួមពីកងសេនាពលធំចំនួន ១០៥ នៅតំបន់ភាគខាងជើងប្រទេសចិន។
ការប្រយុទ្ធកងសេនាពលធំចំនួនមួយរយដែលចាប់ពីខែសីហាឆ្នាំ ១៩៤០ រហូតដល់ខែមករាឆ្នាំ ១៩៤១ ជាការប្រយុទ្ធដែលមានទ្រង់ទ្រាយធំបំផុត និងមានរយៈពេលបន្តយូរបំផុតដែលកងទ័ព Balu ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនធ្វើនៅតំបន់ភាគខាងជើងប្រទេសចិន។
ផែនទីយោធាដ៏មានតម្លៃមួយនេះ មិនត្រឹមតែបានកត់ត្រានូវទិដ្ឋភាពដ៏អធិកអធមដែលកងសេនាពលធំចំនួន ១០៥ នៃកងទ័ព Balu ធ្វើការប្រយុទ្ធនៅសមរភូមិភាគខាងជើងប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងបានធ្វើជាសាក្សីនៃខណៈពេលជាប្រវត្តិសាស្រ្តដែលប្រជាជនទាំងឡាយប្រឆាំងនឹងការឈ្លានពានក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនទៀតផង។ អំពីការប្រយុទ្ធកងវរសេនាពលធំមួយរយ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា បក្សកុម្មុយនីស្តចិនគឺជាសរសរស្តម្ភរបស់ប្រជាជនទាំងឡាយដែលប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន ឯការប្រយុទ្ធកងសេនាពលធំចំនួនមួយរយធ្វើឱ្យពិភពលោកមើលឃើញឆន្ទៈដ៏មុតមាំ និងកម្លាំងដ៏ខ្លាំងក្លារបស់បក្សកុម្មុយនីស្តចិន និងប្រជាជនចិនក្នុងការប្រឆាំងនឹងការឈ្លានពាន៕
