អ៊ីស្រាអែល​ ឱ្យអន្តរជាតិ​ដាក់សម្ពាធក្រុម​ហាម៉ាស ដើម្បីឆាប់ចប់ជម្លោះ

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើក្រុមហាម៉ាស ដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំង និងការបញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក Sa’ar បានប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិថា ក្រុមហាម៉ាស់ ជាអ្នកទទួលខុសត្រូវក្នុងការចាប់ផ្តើមសង្រ្គាមនេះ តាមរយៈការឈ្លានពានលើអ៊ីស្រាអែល និងប្រព្រឹត្តអំពើឃោរឃៅ កាលពីថ្ងៃទី ៧ ខែតុលា។

លោក បានបន្ថែមថា ហាម៉ាស ក៏នឹងទទួលខុសត្រូវចំពោះការអូសបន្លាយសង្រ្គាមនេះ ដោយការមិនព្រមដោះលែងចំណាប់ខ្មាំង។ សម្ពាធអន្តរជាតិត្រូវតែមានលើក្រុមហាម៉ាស។

លោក ក៏បានកត់សម្គាល់ថា លោក មិនយល់ថាហេតុអ្វីប្រទេសមួយចំនួនធ្វើសកម្មភាពដាក់សម្ពាធតែលើអ៊ីស្រាអែល ជាជាងក្រុមហាម៉ាស។

លោក បានសង្កត់ធ្ងន់ថា មានទាំងការផ្តល់ជំនួយដល់ក្រុមហាម៉ាស និងលើកទឹកចិត្តឲ្យបន្តសង្រ្គាម៕

ដោយ៖ ពេជ្រ                                            

Written by 

Related posts

Leave a Comment