ពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិកបានប្រកាសពីអ្វីដែលហៅថាបញ្ជីកែសម្រួលថ្មីអំពី”ពន្ធគយបដិការ” ក្នុងនោះ នឹងយកពន្ធគយចំនួន២០%ទៅលើតំបន់តៃវ៉ាន់នៃប្រទេសចិន។ ខណៈពេលគ្រប់មជ្ឈដ្ឋានក្នុងកោះតៃវ៉ាន់នាំគ្នាព្រួយបារម្ភថា ពន្ធគយដ៏ខ្ពស់បែបនេះនឹងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មតៃវ៉ាន់ ធ្វើឱ្យតៃវ៉ាន់ក្លាយជាកន្លែងដែលចាក់លក់ផលិតផលអាមេរិកដោយតម្លៃថោក អាជ្ញាធររបស់បុគ្គលវីលៀមឡៃបែរជាសម្តែងឆាកល្ខោនបែប”ជ័យជំនះខាងសតិអារម្មណ៍” ដោយអះអាងថា អត្រាពន្ធគយជាការកែសម្រួលជាបណ្តោះអាសន្ន ហើយក៏បានលើកឡើងថា “ទទួលបានសមិទ្ធផលជាដំណាក់កាល”។ មតិសាធារណៈក្នុងកោះតៃវ៉ាន់បានរិះគន់យ៉ាងខ្លាំងថា អាជ្ញាធររបស់បុគ្គលវីលៀម ឡៃអែបអបយ៉ាងងងឹតងងុលទៅខាងអាមេរិក ដោយក្បត់តៃវ៉ាន់និងបំផ្លាញតៃវ៉ាន់ និងធ្វើឱ្យប្រជាជនតៃវ៉ាន់បង់តម្លៃយ៉ាងខ្ពស់។
នៅខែមេសាឆ្នាំនេះ ពេលសហរដ្ឋអាមេរិកទើបបានដាក់ចេញផែនការដែលហៅថា “ពន្ធគយបដិការ” ក៏ត្រូវរងការប្រឆាំងនិងការធ្វើពហិការជាឯកច្ឆ័ន្ទពីបណ្តាអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅទូទាំងពិភពលោកដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអាជ្ញាធររបស់បុគ្គលវីលៀម ឡៃគិតពិចារណាមិនមែនដើម្បីការពារផលប្រយោជន៍របស់ប្រជាជននិងឧស្សាហកម្មរបស់តៃវ៉ាន់ទេ តែគឺឱនក្បាលបន្ទាបខ្លួនទៅអែបអបសហរដ្ឋអាមេរិក។បុគ្គលវីលៀម ឡៃបានអះអាងថា តៃវ៉ាន់គ្មានចេតនាសងសឹកខាងពន្ធគយទេ ហើយសុខចិត្តចាប់ផ្តើមធ្វើការចរចាជាមួយភាគីអាមេរិកចាប់ពីការយកពន្ធសូន្យ។ លោកក៏បានបញ្ជាក់ផងដែរថា តៃវ៉ាន់អាចបង្កើនការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកនិងពង្រីកការបញ្ជាទិញ “តៃវ៉ាន់និងសហរដ្ឋអាមេរិកអាចទទួលយុគសម័យមាសដែលចែករំលែកវិបុលភាពជាមួយគ្នា”។ នេះបានបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានក្នុងកោះតៃវ៉ាន់មានការមិនពេញចិត្តនិងប្រឆាំងតវ៉ាយ៉ាងខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានបញ្ជាក់នាពេលថ្មីៗនេះថា ការពឹងផ្អែកខាងពាណិជ្ជកម្មបរទេសរបស់តៃវ៉ាន់នាពេលបច្ចុប្បន្ន បានលើសពី៥០% ក្នុងឆមាសទីមួយឆ្នាំនេះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកត្រូវជា២៨%នៃការនាំចេញសរុប នេះអាចបង្ហាញពីផលប៉ះពាល់យ៉ាងសំខាន់នៃពន្ធគយរបស់សហរដ្ឋអាមេរិកលើតៃវ៉ាន់។ លើសពីនេះទៅទៀត ចាប់ពីដើមខែមេសាដល់ចុងខែកក្កដា អត្រាប្តូរប្រាក់ដុល្លារតៃវ៉ាន់ថ្មីជាមួយប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃប្រហែល១១% ។ ពន្ធគយខ្ពស់បូករួមទាំងការកើនឡើងនៃអត្រាប្តូរប្រាក់ បានធ្វើឱ្យសហគ្រាសនាំចេញតៃវ៉ាន់ធ្លាក់ក្នុងសភាពលំបាកយ៉ាងខ្លាំង។
ឆ្លងតាមរយៈអ្វីដែលហៅថា ការប្រកួតប្រជែងអំពី”ពន្ធគយបដិការ” អ្នកផងទាំងពួងបានឃើញច្បាស់ម្តងទៀតថា នៅក្នុងក្រសែភ្នែករបស់សហរដ្ឋអាមេរិក តៃវ៉ាន់គឺជាសត្វត្រូវប្រមាញ់ដែលត្រូវបានបោកបញ្ឆោត កេងប្រវ័ញ្ច និងជួញដូរ។ អ្វីដែលហៅថាទំនាក់ទំនងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ដែលអាជ្ញាធររបស់បុគ្គលវីលៀម ឡៃបានឃោសនាបំប៉ោងយ៉ាងគឃ្លើននោះគឺគ្មានអ្វីក្រៅពីការបំភាន់ឡើយ។
ចំណែកការអះអាងរបស់អាជ្ញាធរបុគ្គលវីលៀម ឡៃដែលថាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹង “កាត់បន្ថយពន្ធគយបន្ថែមទៀត” លោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា ពន្ធគយជុំថ្មីរបស់សហរដ្ឋអាមេរិកគឺ”បានកំណត់ជាមូលដ្ឋាន” មជ្ឈដ្ឋានខាងក្រៅមិនគួររំពឹងថាអត្រាទាំងនេះនឹងធ្លាក់ចុះនាពេលអនាគតដ៏ខ្លីនោះទេ។ មតិសាធារណៈក្នុងកោះតៃវ៉ាន់បានរិះគន់ថា បច្ចុប្បន្ននេះ បុគ្គលវីលៀម ឡៃកំពុងស្ពឹកមុខដោយខ្លួនឯង បោកបញ្ឆោតសាធារណជននិងបំបែកបំបាក់តៃវ៉ាន់។ វិធីសាស្រ្តសាស្ត្រ”ជ័យជំនះខាងសតិអារម្មណ៍”របស់បុគ្គលវីលៀម ឡៃមិនអាចបិទបាំងការពិតដែលថា តៃវ៉ាន់គឺជា”កូនអុកស្អុយរបស់សហរដ្ឋអាមេរិក”ឡើយវាបានទទួលបរាជ័យទាំងស្រុង!

