ចាប់ខ្លួន​សមាជិក​គណបក្ស​អតីតមេដឹកនាំប៉ាគីស្ថាន ជាង ១០០នាក់​ ដាក់ពន្ធនាគារ

អាជ្ញាធរនៃប្រទេសប៉ាគីស្ថាន បានកាត់ទោសសមាជិកចំនួន ១០៨ នាក់នៃគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក Imran Khan ឲ្យជាប់ពន្ធនាគារពីបទចូលរួមក្នុងការតវ៉ាប្រឆាំងនឹងយោធាក្នុងឆ្នាំ ២០២៣ ។

ការតវ៉ាដោយហឹង្សា បានផ្ទុះឡើងនៅទូទាំងប្រទេស ក្នុងខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីកងកម្លាំងសន្តិសុខ បានចាប់ខ្លួនលោក Khan អំឡុងពេលបង្ហាញខ្លួននៅតុលាការក្រោមការចោទប្រកាន់ពីបទពុករលួយ។

អាជ្ញាធរ បានកាត់ទោសបាតុករដែលចូលរួមរាប់សិបនាក់ រួចមកហើយក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ។

ផ្ទុការតវ៉ាយ៉ាងខ្លាំងនៅទូទាំងប្រទេសប៉ាគីស្ថាន ក្រោយមានការចោទប្រកាន់លើលោក Imran Khan ពីបទពុករលួយ ខណៈមានបាតុកររាប់ម៉ឺននាក់ចូលរួម បង្កភាពចលាចលពេញរដ្ឋធានីអ៊ីស្លាម៉ាបាដ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment