មន្ត្រីក្នុងតំបន់ បានឲ្យដឹងពីការវាយប្រហាររបស់ប្រទេសរុស្ស៊ី លើអគារលំនៅដ្ឋាន ដោយគ្របដណ្ដប់តាមសង្កាត់ជាច្រើននៃទីក្រុងគៀវ ដែលបណ្ដាលឲ្យមនុស្ស ១២ នាក់ស្លាប់ និងជាង ១៣០ នាក់ផ្សេងទៀតបានរងរបួស ។

ក្នុងចំណោមអ្នកស្លាប់រួមមានកុមារផងដែរ ខណៈសង្កាត់ជាង ១០ នៅទូទាំងរដ្ឋធានីអ៊ុយក្រែន ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។
អភិបាលក្រុង លោក Vitali Klitschko បានបញ្ជាក់ថា កុមារចំនួន ១២ នាក់ស្ថិតក្នុងចំណោមអ្នករងរបួស ដែលជាចំនួនច្រើនបំផុតនៃការវាយប្រហារចុងក្រោយក្នុងទីក្រុងគៀវ ។
ការវាយប្រហាររបស់រុស្ស៊ី បានបន្ត បើទោះជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ប្រសិនបើលោក វ្ល៉ាឌីមៀ ពូទីន មិនយល់ព្រមចំពោះបទឈប់បាញ់ នៅត្រឹមថ្ងៃទី ៨ ខែសីហា នោះទេ៕


ដោយ៖ ពេជ្រ