ក្រសួងទេសចរណ៍សហការជាមួយអង្គការ International La Francophonie (OIF) បើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង

សៀមរាប៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការ OIF បានបើកវគ្គបណ្ដុះបណ្ដាល វិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជុំវិញខេត្ត អង្គការពាក់ព័ន្ធ មគ្គុទ្ទេសក៍ទេសចរណ៍ និងសិស្ស-និស្សិតសរុបប្រមាណ ៨០រូប។

វគ្គបណ្ដុះបណ្ដាលខាងលើប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមអភិវឌ្ឍធនធាន និងពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ក្នុងខេត្តសៀមរាប ជាពិសេសកសាងសមត្ថភាពបន្ថែម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូល Francophonie Summit 2026 ដែលកម្ពុជានឹងជាធ្វើជាម្ចាស់ផ្ទះ។

វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់សំខាន់ចំណេះដឹង និងជំនាញរួមមាន៖ (១)វឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា និងពិភពលោក (២)ការយល់ដឹងអំពីបដិសណ្ឋារកិច្ច របស់មគ្គុទ្ទេសក៍ទេសចរណ៍ (៣)ជំនាញក្នុងការដឹកនាំ និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ទេសចរណ៍ (៤) ក្រមសីលធម៌វិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍ (៥)ផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់តំបន់ឧទ្យានជារិអង្គរ២០២១-២០២៥ (៦)យល់ដឹងពីស្ថាបត្យកម្ម និងការរុករកថ្មីៗក្នុងតំបន់អង្គរ (៧)ការយល់ដឹងអំពីទីផ្សារទេសចរណ៍កម្ពុជា និងការរៀបកញ្ចប់ទស្សកិច្ចសម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ (៨)សមត្ថភាពបរិយាយជាភាសាបារាំង និង(៩)ហ្វឹកហាត និងអនុវត្តផ្ទាល់នៅប្រាសាទបាគង។

ក្រៅពីនេះ ក្រសួងទេសចរណ៍ក៏នឹងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំងចំនួន ២វគ្គបន្តទៀត រួមមាន៖​ ថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប និងថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

Written by 

Related posts

Leave a Comment