អ្នក​និយាយព័ត៌មានតាមវិទ្យុម្នាក់ ត្រូវ​គេបាញ់សម្លាប់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន

ទីភ្នាក់ងារសារព័ត៌មានតាមវិទ្យុម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃច័ន្ទនេះ ។

លោក Erwin Labitad Segovia អាយុ ៦៣ ឆ្នាំ ជាអ្នកនិយាយព័ត៌មាននៃវិទ្យុ WOW FM និងជាពិធីករនៃកម្មវិធីដែលផ្តោតលើបញ្ហាសង្គម និងអភិបាលកិច្ចមូលដ្ឋាន ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណ ខណៈពេលដែលលោក កំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពីបញ្ចប់ការផ្សាយ។

យោងតាមប៉ូលីស អះអាងបឋមថា លោក Segovia ត្រូវបានជនសង្ស័យ ២ នាក់ ជិះតាមម៉ូតូ អំឡុងពេលនោះ ខណៈការសនិដ្ឋានច្បាស់ការនៅមិនទាន់បញ្ជាក់នៅឡើយទេ ។

ប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី ៩ នៅឆ្នាំ ២០២៤ ក្នុងបញ្ជីគណៈកម្មាធិការដើម្បីការពារសន្ទស្សន៍និទណ្ឌភាពសកលរបស់អ្នកកាសែត ជាប្រទេសដែលមានឃាតកម្មលើអ្នកកាសែតនៅតែមិនទាន់ដោះស្រាយបាន ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment