​កីឡាការិនី យ៉ុន យ៉ើន ចូលរួម​ជាមួយ​ក្លិបលីគកំពូលសិង្ហបុរី ក្នុង​លក្ខខណ្ឌ​ខ្ចីជើង

កីឡាការិនី យ៉ុន យ៉ើន នឹងទៅចូលរួម​ជាមួយ​ក្លិប Still Aerion FC នៃលីគ​កំ​ពូល​សិង្ហបុរី ក្នុង​លក្ខខណ្ឌ​ខ្ចីជើង រយៈពេល ៣ខែ និង ត្រឡប់​មក​វិញ​នៅ​ខែតុលា។

ការផ្ទេរទៅនេះបានធ្វើឲ្យកីឡាការិនី​ យ៉ុន យ៉ើន ​ក្លាយ​ជា​កីឡាការិនី​បាល់ទាត់​កម្ពុជា​ដំបូង​គេ​ ដែល​ផ្លាស់​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​បាល់​ទាត់​នារី​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​ ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​នារី​កម្ពុជា ដោយកីឡាការិនីរូបនេះចូលរួមលីគកំពូលឡាវ,ថៃ និងចុងក្រោយលីគកំពូលសិង្ហបុរី៕

Written by 

Related posts

Leave a Comment