កីឡាករប្រដាល់ Manny Pacquiao បានប្រកួតស្មើជាមួយម្ចាស់ខ្សែក្រវាត់ WBC Welterweight កីឡាករ Mario Barrios កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។
ការប្រកួតនេះចៅក្រមទី១ បានដាក់ពិន្ទុឱ្យកីឡាករម្ចាស់ផ្ទះអាមេរិក វ័យ ៣០ឆ្នាំ Barrios ឈ្នះ PacMan ១១៥-១១៣ ខណ:ចៅក្រម ២រូបផ្សេងទៀតបានដាក់ពិន្ទុស្មើ ១១៤-១១៤។
ក្រោយប្រកាសលទ្ធផលស្មើនេះដែរ ខ្លាកំណាចចាស់វស្សាប្រចាំអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao បានថ្លែងថា «ខ្ញុំគិតថា ខ្ញុំនឹងឈ្នះការប្រកួតនេះ។ វាគឺជាការប្រកួតដ៏ជក់ចិត្ត និងអស្ចារ្យបំផុត ក៏ព្រោះតែដៃគូរបស់គឺជាជើងខ្លាំង ដូច្នេះ ខ្ញុំចង់ប្រកួតម្តងទៀតជាមួយ Barrios »៕
